បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបញ្ជាក់និងសន្យាហើយថា ក្នុងការផ្តល់ឧបករណ៍យោធាជាច្រើន ទៅឲ្យប្រទេសវេណេស៊ុយអេឡាប៉ុន្តែ មិនមែនក្នុងគោលបំណង ដើម្បីឲ្យប្រទេសនេះក្នុងការប្រឆាំង ឬវាយប្រហារទៅលើប្រទេសកូឡំប៊ីនោះឡើយ។
ការបញ្ជាក់ដូចគ្នានេះក៏បានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសកូឡំប៊ី និងអនុប្រធានាធិបតីកូឡូប៊ីផងដែរ ដោយបញ្ជាក់ថាមិនត្រឹមតែ មិនប៉ះពាល់ដល់ប្រទេសរបស់ ពួកគេនោះទេវាថែមទាំងមិនបាន ធ្វើឲ្យមានអស្ថេរភាពចំពោះ តំបន់អាមេរិកឡាទីន និងក៏មិនអាចធ្វើឲ្យបញ្ចប់ទៅ នៃការជួញដូរអាវុធខុសច្បាប់នោះដែរ។
ទោះបីជាយ៉ាងណាក្តី កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡំប៊ី Diego Molano ធ្លាប់បានបញ្ជាក់ហើយថា វេណេស៊ុយអេឡាបានធ្វើការ ចល័តទ័ពរបស់ខ្លួន ទៅកាន់ព្រំដែនក្បែរខាងដោយមាន ជំនួយបច្ចេកទេសពីសំណាក់ប្រទេសរុស្សី និងអ៊ីរ៉ង់ហើយបានហៅសកម្មភាពចល័តទ័ពនេះ ជាសកម្មភាពជ្រៀតជ្រែក ដោយបរទេសទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី