ព័ត៌មានអន្តរជាតិ

Breaking News: ប្រធានាធិបតី Joe Biden អំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីប្រទេសអ៊ុយក្រែន ជាបន្ទាន់

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលនៅសេសសល់ក្នុងប្រទេសអ៊ុយក្រែន ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃសកម្មភាពយោធារុស្ស៊ី។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយថា លោកនឹងមិនបញ្ជូនទាហានទៅជួយសង្គ្រោះជនជាតិអាមេរិកទេ ប្រសិនបើក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន មែននោះ។

លោក Joe Bidenថា «ខ្ញុំបានព្រមានថា “អ្វីៗអាចធ្ងន់ធ្ងរភ្លាមៗ” នៅក្នុងតំបន់។

ចំណែកប្រទេសរុស្ស៊ីវិញ បានបដិសេធម្តងហើយម្តងទៀតនូវផែនការណាមួយក្នុងការឈ្លានពានអ៊ុយក្រែន បើទោះបីរុស្ស៊ីមានទាហានច្រើនជាង ១០ ម៉ឺននាក់នៅជិតព្រំដែនក៏ដោយ។ ប៉ុន្តែក្រុងមូស្គូ ទើបតែចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយប្រទេសបេឡារុស្សដែលជាអ្នកជិតខាង ហើយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានបិទផ្លូវចូលសមុទ្រ។

វិមានក្រឹមឡាំងនិយាយថា ខ្លួនចង់អនុវត្ត “បន្ទាត់ក្រហម” ដើម្បីធ្វើឱ្យប្រាកដថា អតីតអ្នកជិតខាងសូវៀតរបស់ខ្លួនមិនចូលរួមជាមួយណាតូ៕ប្រែសម្រួលៈ ណៃ តុលា

To Top