ព័ត៌មានអន្តរជាតិ

ក្រុមមហាសេដ្ឋីនៅ ប្រទេសអ៊ុយក្រែន នាំគ្នាចាកចេញពីប្រទេសនេះ តាមយន្តហោះពិសេស និងយន្តហោះឯកជន២០គ្រឿង

បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានណែនាំថា ការចាកចេញនៃអ្នកមានបំផុតនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្វីដែលហៅថា ‘oligarchs’ កំពុងតែស្ថិតក្នុងកម្រិតពេញមួយហើយ។ របាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Ukrayinska Pravda កាលពីថ្ងៃអាទិត្យបានអះអាងថា “យន្តហោះពិសេស និងយន្តហោះឯកជន ប្រហែល ២០គ្រឿង” បានហោះចាកចេញពីទីក្រុងគៀវនៅថ្ងៃតែមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបានកត់សម្គាល់ថា យន្តហោះឯកជនមួយក្នុងចំណោមយន្តហោះឯកជនផ្សេងទៀត ដែលត្រូវបានគេប្រទះឃើញហោះចាកចេញពីដែន អាកាសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ត្រូវបានអះអាងថា ជាកម្មសិទ្ធិរបស់បុរសមានបំផុតរបស់អ៊ុយក្រែនគឺលោក Rinat Akmetov ដែលទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាប្រហែល ៧,១ ពាន់លានដុល្លារយោងតាមទស្សនាវដ្តី Forbes ។

សារព័ត៌មាន Pravda បានរាយការណ៍ថា មហាសេដ្ឋីបានចាកចេញពីប្រទេសនៅថ្ងៃទី 30 ខែមករា។ មហាសេដ្ឋីទីពីររបស់ប្រទេសអ៊ុយក្រែន និងជាមហាសេដ្ឋីដែកថែបលោក Victor Pinchuk ត្រូវបានគេរាយការណ៍ថា បានចាកចេញកាលពីចុងខែមុនផងដែរ។

មហាសេដ្ឋីទាំងពីរនាក់ជួយផ្តល់មូលនិធិដល់ក្រុមប្រឹក្សាអាត្លង់ទិក ដែលជាក្រុមឡប់ប៊ីនៅជាប់នឹងអង្គការណាតូ ដែលជំរុញឱ្យក្រុងគៀវ ចូលរួមជាមួយប្លុកយោធាមួយនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top