Covid-19

សម្តេចតេជោ៖ កុំបង្កើនថ្លៃថ្នាំព្យាបាល​ជំងឺកូវីដ តាមចិត្តចង់

ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋ​ កំពុងបន្តសម្រុកទៅទិញថ្នាំព្យាបាល ជំងឺកូវីដ១៩ (MOLANTRIS Molnupiravir Capsules) នៅតាមឱសថស្ថាននានា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវថា កុំបង្កើនថ្លៃថ្នាំតាមចិត្តចង់ ដោយសារតែពលរដ្ឋ បន្តកន្ទុយគ្នាទិញ ។

កាលពីថ្ងៃ២១ កុម្ភៈ ម្សិលនេះ ប្រជាពលរដ្ឋកុះកុញ បានឈរតម្រង់ជួរគ្នា ដើម្បីទិញថ្នាំ ប្រភេទ MOLANTRIS Molnupiravir Capsules ដើម្បីព្យាលបាលជំងឺកូវីដ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំទូទៅស្តីពី ការប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលទូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) (MOLANTRIS Molnupiravir Capsules) សម្រាប់ប្រើក្នុងការព្យាបាល ជំងឺឆ្លងបង្កឡើង ដោយវីរុសកូរ៉ូណាកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពីអាយុពី ១៨ឆ្នាំ ឡើងទៅ ៕

To Top