ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដាក់ប្រទេសក្នុងកម្រិត ប្រកាសអាសន្នរយៈពេល ៣០ថ្ងៃ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្ន ទៅលើពលរដ្ឋជាច្រើន លាននាក់របស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេស និងជាពិសេសកំពុងរស់នៅរុស្សី ដើម្បីឲ្យវិលត្រឡប់មកកាន់ ប្រទេសកំណើតរបស់ខ្លួនវិញ។

ដោយសារតែក្តីបារម្ភកាន់តែខ្លាំង ចំពោះការកកើតឡើងនៃសង្គ្រាម ប្រឆាំងរុស្សីនោះអ៊ុយក្រែន បានធ្វើការប្រកាសកម្រិតអាសន្ន ដែលមានរយៈពេលរហូតទៅដល់ ៣០ថ្ងៃហើយដែល នឹងអនុញ្ញាតិឲ្យអជ្ញាធរ ក្នុងការរៀបចំខ្លួនក្នុងការធ្វើ សកម្មភាពការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋផងនិងដើម្បីត្រៀម ដាក់ច្បាប់រឹតបន្តឹងនានា ផងក្នុងករណីចាំបាច់។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះធ្វើឡើង នៅក្រោយពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលរុស្សីបានប្រកាសទទួលស្គាល់ តំបន់ស្ថិតនៅក្រោមការកាន់កាប់ ដោយក្រុមឧទ្ទាមគាំទ្រពីរុស្សី ជារដ្ឋឯករាជ្យហើយរុស្សី បានថែមទាំងប្រកាស ដាក់ពង្រាយទ័ពជាច្រើន ចូលទៅកាន់តំបន់នេះទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top