ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ស្នើអាជ្ញាធររាជធានី-ខេត្ត អនុវត្ត SOP តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារនានា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានស្នើអភិបាលរាជធានី-ខេត្ត សហការអនុវត្ត នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារសាធារណៈ និងផ្សារមិនរៀបរយ សំដៅទប់ស្កាត់ជំងឺកូវីដ-១៩។

យោងតាមសារាចរណែនាំរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចូលរួមជំរុញកំណើនសេដ្ឋកិច្ច សំដៅបង្កើនភាពធន់នឹងវិបត្តិជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវ «នីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារ សាធារណៈ និងផ្សារមិនរៀបរយ» ដើម្បីធានាបាននូវការរក្សាសុវត្ថិភាព និងសុខភាពសាធារណៈរបស់ប្រជា ពលរដ្ឋប្រកបដោយប្រសិទ្ឋភាព ព្រមជាមួយការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្ដៅ។

ក្រសួងទេសចរណ៍បញ្ជាក់ថា «ស្នើឲ្យគណៈអភិបាលរាជធានី-ខេត្ត និងជាសមាជិកនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតសហការអនុវត្ត នីតិវិធីប្រតិបតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារសាធារណៈ និងផ្សារ មិនរៀបរយ»៕

To Top