ព័ត៌មានអន្តរជាតិ

Breaking: លោក បៃដិន ព្រមព្រៀងជាមួយ G7 កាត់ផ្ដាច់សរសៃឈាម ៣ធំៗ របស់រុស្ស៊ី សម្រាប់ការវាយប្រហារលើ អ៊ុយក្រែន

វ៉ាស៊ីនតោន៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោក បានព្រមព្រៀង ជាមួយក្រុមប្រទេស G7 លើសម្ពាធធំៗ ៣ចំណុច ប្រឆាំងនឹងរុស្ស៊ី សម្រាប់ការវាយប្រហារលើអ៊ុយក្រែន។

លោក បៃដិន បានសរសេរបញ្ជាក់ថា “ខ្ញុំបាននិយាយ ជាមួយមេដឹកនាំ G7 នៅថ្ងៃនេះ លោក បៃដិន បានសរសេរបញ្ជាក់ថា “ខ្ញុំបាននិយាយជាមួយមេដឹកនាំ G7 នៅថ្ងៃនេះ ហើយយើងមាន ការព្រមព្រៀងទាំងស្រុង៖ “យើងនឹងកំណត់សមត្ថភាពរបស់រុស្ស៊ី ក្នុងការក្លាយជាផ្នែកមួយ នៃសេដ្ឋកិច្ចពិភពលោក។ យើងនឹងធ្វើឲ្យសមត្ថភាពហិរញ្ញប្បទាន និង ការបង្កើនកម្លាំងយោធា របស់រុស្ស៊ីខ្លាំងក្លា។ យើងនឹងធ្វើឲ្យខូចសមត្ថភាពរបស់ពួកគេ ក្នុងការប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី២១ ដែលមានបច្ចេកវិទ្យាខ្ពស់ “៕

To Top