ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសហការី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំ ឃុំតាឯក ឃុំកោះចូរ៉ាម និងឃុំស្វាយរមៀត និងឃុំព្រះប្រសប់ សរុបចំនួន៣៨០ នាក់។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល និងណែនាំការងារជូនដល់ប្អូនៗ យុវជនដែលត្រូវប្រកាសបញ្ចូលនៅថ្ងៃនេះរួចមក, លោក កៅ ថាច បានធ្វើការឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់គណបក្សស្រុកខ្សាច់កណ្តាល សម្រាប់រៀបចំកម្មវិធី និងឧបត្ថម្ភជូនដល់ប្អូនៗយុវជនដែលបានអញ្ជើញមកចូលរួមកម្មវិធីផងដែរ។
សូមបញ្ចាក់ថា ស្រុកខ្សាច់កណ្តាល បានធ្វើការប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា សរុបបានចំនួន ៨៣៣ នាក់៕