ព័ត៌មានអន្តរជាតិ

Update: ពីឡុតអ៊ុយក្រែន ជាច្រើននាក់មកដល់ប៉ូឡូញ ហើយដើម្បីទទួលយកយន្តហោះចម្បាំង ដែលជាជំនួយ

បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន POLITICO ថាក្រុមពីឡុតជនជាតិអ៊ុយក្រែនជាច្រើននាក់ បានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញហើយ ដើម្បីអាច ចាប់ផ្តើមធ្វើការទទួលយកយន្តហោះចម្បាំងដែលជាជំនួយរបស់អឺរ៉ុប ត្រឡប់ទៅប្រទេសរបស់ខ្លួន។

អ៊ុយក្រែនបច្ចុប្បន្នកំពុងតែប្រើប្រាស់យន្តហោះចម្បាំង ម៉ូដេលចាស់ៗដែលផលិតនៅ ក្នុងប្រទេសរុស្សីកាលពីអតីតកាលប៉ុណ្ណោះហើយត្រឹមតែរយៈពេល២៤ម៉ោង អ៊ុយក្រែន នឹងអាចទទួលបានអាវុធ និងគ្រាប់រ៉ូកែត ជាច្រើនពាន់គ្រាប់ព្រមទាំងកាំភ្លើង យន្តកាំភ្លើងធំនិងឧបករណ៍យោធា ជាច្រើនផ្សេងទៀត។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាបានបញ្ជាក់ទេថាប្រទេសណាខ្លះដែលបានធ្វើការឧបត្ថម្ភយន្តហោះចម្បាំង ទាំងនោះប៉ុន្តែប្រធានក្រុមប្រឹក្សាសន្តិសុខ របស់អឺរ៉ុបលោក Josep Borrell បានបញ្ជាក់កាលពីចុងសប្តាហ៍កន្លងមកថា នឹងបញ្ជូនយន្តហោះចម្បាំងទាំងនោះ ពីបណ្តាប្រទេសសមាជិកអឺរ៉ុបមួយចំនួនប៉ុណ្ណោះ ហើយប្រទេសប៉ូឡូញនិងស្លូវ៉ាគីក៏មិន បានធ្វើការបញ្ជាក់ បន្ថែមអំពីព័ត៌មាន នេះនៅឡើយដែរ។

គួរឲ្យដឹងដែរថាមិនត្រឹមតែអ៊ុយក្រែន នោះទេបច្ចុប្បន្នសូម្បីតែប៉ូឡញូប៊ុលហ្គារី និងស្លូវ៉ាគីក៏ជាប្រទេសដែលកំពុងបន្តប្រើប្រាស់យន្តហោះចម្បាំង ចាស់ៗ ដែលផលិតនៅរុស្សីដូចគ្នាដែរដែលនេះ មានន័យថាពីឡុតទាំងឡាយ
របស់អ៊ុយក្រែន នឹងទាមទារពេលវេលាមួយចំនួនទៀត ដើម្បីអាចប្រើប្រាស់យន្តហោះថ្មីៗ បានស្ទាត់ជំនាញ៕

ប្រែសម្រួល៖ស៊ុនលី

To Top