ព័ត៌មានអន្តរជាតិ

Update: មិកស៊ិកូប្រកាស មិនចូលរួមការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្សី ឡើយ

បរទេស៖ ប្រធានាធិបតី នៃប្រទេសមិកស៊ិកូ លោក Andres Manuel Lopez Obrador បានប្រកាសជាសាធារណៈ ហើយកាលពីថ្ងៃ អង្គារម្សិលមិញថា ប្រទេសមិកស៊ិកូ នឹងមិនចូលរួមជាមួយ នឹងសហគមន៍អន្តរជាតិ ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្សីនោះឡើយ ជុំវិញបញ្ហាលុកលុយ ប្រទេសអ៊ុយក្រែន។

លោក Obrador បានថ្លែងបែបនេះថា៖ ពួកយើងនឹងមិនមានចូលរួម សកម្មភាពរឹតត្បិតសេដ្ឋកិច្ចទាំងឡាយ ណាមួយឡើយ ពីព្រោះថាយើងចង់ថែរក្សា នូវទំនាក់ទំនងល្អ ជាមួយនឹងគ្រប់រដ្ឋាភិបាល ទាំងអស់ មកពីជុំវិញពិភពលោក។

គួរឲ្យដឹងដែរថាជំហរ បស់ប្រទេសមិកស៊ិកូ ចំពោះបញ្ហាសង្គ្រាម នៅអ៊ុយក្រែន បានក្លាយទៅជាយុទ្ធសាស្ត្រដ៏ថ្មីមួយផ្សេង ក្រៅពីបណ្តាប្រទេសផ្សេងទៀត រួមទាំង អតីតប្រទេសស្ថិតនៅ ក្នុងកត្តសញ្ញាទីក្រុង Warsaw ដូចជាប៊ុយហ្គារីនិងរ៉ូមេនី ជាដើមដែលទើបតែបានប្រកាសចូលរួម ជាមួយនឹងអាមេរិ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីជាបន្តបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top