ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន កំពុងពិចារណា ប្រើប្រាស់ការបង្ការទុកមុន ដោយវាយប្រហារ ដោយមីស៊ីល ទៅលើប្រទេសបេឡារុស

បរទេស ៖ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន លោក Alexey Danilov បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងគៀវ “ប្រាកដណាស់” អាចនឹងប្រើប្រាស់ការបង្ការទុកមុន ដោយនឹង បាញ់មីស៊ីល លើប្រទេសបេឡារុស្ស ដែលនៅជិតង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Danilov បានប្រាប់ទូរទស្សន៍អ៊ុយក្រែន 24 ថា “ប្រសិនបើចាំបាច់ ប្រសិនបើអគ្គមេបញ្ជាការ ធ្វើការសម្រេចចិត្តបែបនេះ វានឹងត្រូវបានធ្វើឡើង” ។

ការគំរាមកំហែងនេះ កើតឡើងចំពេលដែលមានការចោទ ប្រកាន់ម្តងហើយម្តងទៀត នៃកងទ័ពបេឡារុស ដែលត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុង ប្រតិបត្តិការយោធា ដែលកំពុងបន្តប្រឆាំងនឹងអ៊ុយក្រែន ដែលបានចាប់ផ្តើមដោយរុស្ស៊ី កាលពីសប្តាហ៍មុន ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងច្បាស់លាស់ នៃការជាប់ពាក់ព័ន្ធរបស់ប្រទេសបេឡារុស បានលេចចេញដោយ រដ្ឋាភិបាលទីក្រុង Minsk របស់បេឡារុស ដោយទទូចថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ ក្នុងប្រតិបត្តិការនោះទេ ៕ប្រែសម្រួលៈ ណៃ តុលា

To Top