ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឲ្យមានការអភិវឌ្ឍ ធនធានថាមពលកើតឡើងវិញ និងថាមពលស្អាត ដើម្បីជំនួសថាមពលហ្វូស៊ីល

" "

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការអភិវឌ្ឍធនធាន ថាមពលកកើតឡើងវិញ និងស្អាត ដូចជាថាមពលនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេស ដើម្បីជំនួសឥន្ធនៈហ្វូស៊ីល។

លោក Ayatollah Seyyed Ali Khamenei បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីលោកបានដាំកូនឈើ ដើម្បីប្រារព្ធទិវារុក្ខទិវាជាតិ និងសប្តាហ៍ធនធានធម្មជាតិ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមគេហទំព័រផ្លូវការ របស់មេដឹកនាំ។

" "

មេដឹកនាំរូបនេះបានពិពណ៌នា អំពីការអភិវឌ្ឍន៍នៃឥន្ធនៈ មិនមែនហ្វូស៊ីល ដូចជាថាមពលនុយក្លេអ៊ែរ ជានិន្នាការកើនឡើងជុំវិញពិភពលោក ដោយលើកឡើងថា ប្រទេសក្នុងតំបន់ក៏កំពុងធ្វើការ ឆ្ពោះទៅរកគោលដៅផងដែរ។

" "

លោកបានជំរុញឱ្យមាន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ធនធាន ថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលជាមិត្តភាពបរិស្ថាន ដោយអំពាវនាវឱ្យក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធនានា ដើរតួក្នុងរឿងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top