ព័ត៌មានអន្តរជាតិ

មេដឹកនាំបារាំង អាល្លឺម៉ង់ ត្រៀមជួបនឹងមេដឹកនាំចិន ជុំវិញបញ្ហានៅអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz នឹងត្រូវគេរំពឹងទុកថា ជួបជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping។

ការជួបជុំគ្នាលើកនេះ ក៏ត្រូវបានគេមើលឃើញដែរថា គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ មេដឹកនាំអឺរ៉ុបក្នុងការបន្ត ដាក់សំពាធទៅលើចិនជុំវិញបញ្ហាអ៊ុយក្រែ និងរុស្សី។

គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានផ្នែកកិច្ចការងារគោលនយោបាយ ការបរទេសរបស់អឺរ៉ុបលោក Josep Borrell បាន ពិភាក្សាដោយផ្ទាល់ជាមួយ នឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាលើកទី២ហើយ គិតចាប់តាំងតែពីពេល ដែលរុស្សីចាប់ផ្តើមលុកលុយ ទៅលើអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ចិនទោះបីជាយ៉ាងណាក្តី បានថ្លែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយរុស្សី ទៅលើអ៊ុយក្រែន ប៉ុន្តែគេអាចមើលឃើញថា ទណ្ឌកម្មនិងការប្រកាស ថ្កោលទោសតិចតួចណាស់ ដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងមូស្គូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top