ព័ត៌មានអន្តរជាតិ

Updated៖ សហភាពអឺរ៉ុប កំពុងសម្លឺងមើលមធ្យោបាយ ដើម្បីកាត់បន្ថយលើការ ពឹងផ្អែកថាមពលរបស់រុស្ស៊ី

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប ហៅកាត់(EU) កំពុងសម្លឹងមើលមធ្យោបាយ ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ខ្លួនលើឧស្ម័ន ប្រេង និងធ្យូងថ្មរបស់ប្រទេសរុស្ស៊ី ។

ដល់ទីបញ្ចប់នេះ សហភាពអឺរ៉ុប នឹងពន្លឿនកិច្ចព្រមព្រៀងបៃតងរបស់ខ្លួន ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការ ធ្វើឱ្យសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប មាននិរន្តរភាព ។ លោកស្រី von der Leyen បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលបានជួបជាមួយ នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi ។

លោកស្រីបានថ្លែងថា EU នឹងធ្វើការលើការកែលម្អ ប្រសិទ្ធភាពថាមពលរបស់ខ្លួន។

ចំពោះការការពារអ្នកប្រើប្រាស់ ពីការឡើងថ្លៃចំពេលដែល ជំងឺរាតត្បាតជំងឺកូវីដ-១៩ និងជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះ លោកស្រីប្រធានបានថ្លែងថា ក្នុងរយៈពេលវែង EU ក៏នឹងត្រូវពិនិត្យមើលសមាសភាព ទីផ្សារថាមពលរបស់ខ្លួនផងដែរ ជាពិសេសនៅគ្រាដែលកកើតឡើងវិញ ត្រូវបានកំណត់ជាតំណាង។ ចំណែកធំជាងនេះ ទៅថ្ងៃអនាគតខាងមុខ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top