ព័ត៌មានអន្តរជាតិ

Updated៖ អង្គការ OPEC ជួបប្រជុំជាមួយប្រធានក្រុមហ៊ុន Shale នៅអាមេរិក ខណៈតម្លៃថាមពលកើនឡើងខ្ពស់

ហាវស្តុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា ក្រុមមន្ត្រីមកពីអង្គការនៃ ប្រទេសនាំចេញប្រេង ហៅកាត់ថា (OPEC) បានជួបជាមួយនាយកប្រតិបត្តិ ក្រុមហ៊ុនប្រេង Shale របស់សហរដ្ឋអាមេរិកនៅខាងក្រៅសន្និសីទ CERAWeek នៅទីក្រុងហាវស្តុនកាលពីថ្ងៃចន្ទ ខណៈដែលតម្លៃថាមពល កើនឡើងដោយសារការព្រួយបារម្ភ អំពីការផ្គត់ផ្គង់ ។

យ៉ាងហោចណាស់កិច្ចប្រជុំនេះ ជាលើកទី៤ហើយ ចាប់តាំងពីឆ្នាំ២០១៧ ដែលក្រុមហ៊ុនផលិតប្រេង shale របស់សហរដ្ឋអាមេរិក និងមន្ត្រីអង្គការ OPEC បានរៀបចំកិច្ចប្រជុំបែបនេះ ដើម្បីពិភាក្សាអំពីកង្វល់អំពីថាមពល ។

នាយកប្រតិបត្តិ EQT Corp លោក Toby Rice នាយកប្រតិបត្តិក្រុមហ៊ុន Hess Corp លោក John Hess និងនាយកប្រតិបត្តិ Chesapeake Energy លោក Domenic Dell’Osso ក្នុងចំណោមអ្នកផ្សេងទៀតបាន ចូលរួមអាហារពេលល្ងាច ជាមួយអគ្គលេខាធិការអង្គការ OPEC លោក Mohammad Barkindo នៅភោជនីយដ្ឋានមួយ នៅជាប់នឹងកន្លែងសន្និសីទ CERAWeek ផងដែរ ។

គេបានកត់សម្គាល់ឃើញថា ប្រេងបានកើនឡើង ដល់កម្រិតខ្ពស់រយៈពេល ១៤ឆ្នាំគឺ១៣៩ដុល្លារ ក្នុង១បារ៉ែលគិតត្រឹមថ្ងៃចន្ទចំពេល មានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអឺរ៉ុប បានដាក់ទម្ងន់លើការហាមឃាត់ការ នាំចូលពីប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំទី២ របស់ពិភពលោក ។

នៅមុននេះ លោក Barkindo បានថ្លែងនៅឯ CERAWeek ថា ផលិតកម្មរបស់ OPEC មិនអាចទូទាត់ការហាមឃាត់ លើប្រេងរបស់រុស្ស៊ី បាននោះទេ ។
លោក Barkindo បានថ្លែងដូច្នេះបន្ទាប់ពីអាហារពេលល្ងាច ដែលអ្នកចូលរួមបានពិភាក្សា អំពីរបៀបដែលអ្នកផលិត គឺ shale ផ្តោតលើការផ្តល់ប្រាក់ចំណេញ ដល់ម្ចាស់ភាគហ៊ុនជំនួសឱ្យ ការបង្ហូរសាច់ប្រាក់បន្ថែមទៀត ចូលទៅក្នុងការខួងប្រេងថ្មី។

លោក Barkindo បានថ្លែងថា “ការវិនិយោគក្រោមការវិនិយោគដ៏ធំនេះ តម្រូវឱ្យយើងពិនិត្យមើលវាឡើងវិញ” ។ គាត់បានលើកឡើងថា “នេះអាស្រ័យលើក្រុមហ៊ុនខ្លួនឯង និងក្រុមប្រឹក្សារបស់ពួកគេ … ប៉ុន្តែមានការយល់ឃើញជាទូទៅថា អ្វីដែលត្រូវធ្វើ” ដើម្បីដោះស្រាយកាលៈទេសៈថ្មី

អាហារពេលល្ងាចដែលហៅថា វេទិកាឯករាជ្យនៅសហរដ្ឋអាមេរិកខាងជើងរួមមាន រដ្ឋមន្ត្រីក្រសួងថាមពលរបស់អេក្វាទ័រ និង ហ្គីណេ Gabriel Obiang Lima នាយកស្រាវជ្រាវ OPEC Ayed Al-Qahtani និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Hunt Energy និង Vincent Energy ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top