ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិរុស្ស៊ី និងតួកគី ជួបពិភាក្សាគ្នាជុំវិស្ថានភាព នៅអ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែនជាមួយ សមភាគីតួកគីលោក Hulusi Akar នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា អ្នកទាំងពីរបានពិភាក្សាអំពី ការអភិវឌ្ឍន៍ជុំវិញអ៊ុយក្រែន និង “បានដោះស្រាយបញ្ហានៃ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសន្ទនាត្រូវបានធ្វើឡើង តាមគំនិតផ្តួចផ្តើមរបស់ភាគីតួកគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ នៅខេត្ត Antalya ភាគខាងត្បូងនៃប្រទេសតួកគី នៅខាងក្រៅវេទិកាការទូត Antalya នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ។

នៅក្នុងនោះដែរលោក Cavusoglu បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើង ក្នុងទម្រង់ត្រីភាគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top