ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលតួកគី ព្រមានពីផលលំបាកធ្ងន់ធ្ងរ ចំពោះទណ្ឌកម្មថ្មីៗ ទៅលើប្រទេសរុស្សី

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសតួកគីលោក Alparslan Bayraktar កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ការសម្រេចចិត្តរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចំពោះការកាត់ផ្តាច់ការ នាំចេញប្រេងនិងហ្គាស ពីប្រទេសរុស្សីនោះ នឹងឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរ ជាមិនខានចំពោះទីផ្សារ ថាមពលរបស់សកលលោក។

លោក Bayraktar បានបន្ថែមថា វាគឺជារឿងដ៏ពិបាកបំផុតក្នុងការ ជំនួសប្រេងរបស់ប្រទេសរុស្សី នៅក្នុងទីផ្សារសកលលោក នៅពេលនេះពីព្រោះថា រុស្សីគឺជាអ្នកនាំប្រេងចេញ ច្រើនជាងគេបំផុតលើពិភពលោក ជាពិសេសក្នុងពេលដែល បណ្តាប្រទេសទាំងឡាយ កំពុងងើបចេញពីវិបត្តិកូវីដនោះ វិស័យផលិតកម្មទាមទារចាំបាច់ នូវថាមពលដើម្បីប្រតិបត្តិការ ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារកន្លងមកជាគោលដៅ ដើម្បីវាយប្រហារឲ្យចំបេះដូងសេដ្ឋកិច្ច របស់រុស្សីនោះប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្រេចចិត្តចុះហត្ថលេខា ទៅលើការសម្រេចបិទ ការនាំចេញប្រេងនិងហ្គាស របស់ប្រទេសរុស្សីទាំងស្រុង ចូលទៅក្នុងទីផ្សាររបស់ពិភពលោក ជុំវិញបញ្ហានៃការលុកលុយរបស់រុស្សី ទៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top