ព័ត៌មានអន្តរជាតិ

លោក Zelenskyy ព្រមានថា មនុស្សរាប់លាននាក់ទៀត អាចនឹងស្លាប់ ប្រសិនបើការទម្លាក់គ្រាប់បែក មិនត្រូវបានបញ្ឈប់

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់សារព័ត៌មាន Sky News ឲ្យដឹងថា អ៊ុយក្រែននឹងបាត់បង់មនុស្សរាប់លាននាក់ទៀត ប្រសិនបើសម្ព័ន្ធមិត្តរបស់ខ្លួនមិនដាក់តំបន់ហាមមិនឲ្យមានការហោះហើរនៅទូទាំងប្រទេសរបស់លោក។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងនៅពេល ដែលរដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែន និងរុស្ស៊ីត្រៀមជួបពិភាក្សាគ្នានៅទីក្រុង Antalya ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍នេះ។ ទន្ទឹមនឹងនេះ អ៊ុយក្រែន បានប្រកាសថា ផ្លូវជម្លៀសជនស៊ីវិលពីទីក្រុងចំនួន ៧ នឹងបើកនៅថ្ងៃព្រហស្បតិ៍។

មហាសេដ្ឋី Roman Abramovich ដែលជាម្ចាស់ក្លឹបបាល់ទាត់ Chelsea FC ស្ថិតក្នុងចំណោមមហាសេដ្ឋីរុស្ស៊ីទាំង៧ ដែលរងការវាយប្រហារដោយទណ្ឌកម្មរបស់ចក្រភពអង់គ្លេស។

បញ្ជី​ទណ្ឌកម្ម​ថ្មី​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​រួម​មាន​សមាជិក​បន្ថែម​ទៀត​នៃ​រង្វង់​ខាងក្នុង​រដ្ឋាភិបាលរបស់​លោក ពូទីន ដូចជាលោក Oleg Deripaska, លោក Dmitri Lebedev និងលោក Igor Sechin៕ ប្រែសម្រួល ឈូក បូរ៉ា

Zelenskyy warns millions more may die if bombing isn’t stopped; Russian and Ukrainian foreign ministers to meet for talks

To Top