ព័ត៌មានជាតិ

នាយនគរបាលម្នាក់ បាញ់ខ្លួនឯង ក្រោយពីផឹកស្រាស្រវឹង

ស្វាយរៀង ៖ នាយនគរបាលម្នាក់ បានដាច់ចិត្តក៏យកកាំភ្លើងបាញ់ សម្លាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅ ផ្ទះរបស់ម្តាយខ្លួន ស្ថិតក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ មូលហេតុផឹកស្រាស្រវឹងហើយ ខឹងនឹងប្រពន្ធ ។

សមត្ថកិច្ចនគរបាល ស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ករណីនេះកើតឡើង នៅផ្ទះរបស់ឈ្មោះនង សុង ភេទស្រីអាយុ ៧៦ឆ្នាំ ស្ថិតនៅក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ។

ជនអត្តឃាតខ្លួនឯងឈ្មោះ នួន តេជះ អាយុ៣៣ឆ្នាំជានគរបាល មានតួនាទីនាយរងការិយាលយ័រដ្ឋបាលសរុប ប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ឋាន្តរស័ក្កិ វរៈសេនីយ៍ទោ។

ប្រពន្ធឈ្មោះ ដិប សុខសេរីវតី អាយុ២៧ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ ភ្នំពេញ បានមកលេងផ្ទះយាយ ខាងម្តាយបង្កើតប្រពន្ធ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ជនអត្តឃាតបានផឹកស្រាស្រវឹង រួចក៍យកកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួនឯងត្រូវចំខាងលើ ដងកំបិតផ្នែកខាងស្តាំឆ្លាយ មកខាងក្រោយក្រោមចុង ឆ្អឹងជំនីផ្នែកខាងស្តាំ។

ប្រភពដដែលបានបន្តថា មូលហេតុ ផឹកស្រាស្រវឹងខឹងប្រពន្វរបស់ខ្លួន ដោយប្រពន្ធ ដេញខ្លួនឱ្យទៅភ្នំពេញមុន តែខ្លូនមិនព្រមទៅ ស្រាប់តែខឹង ក៏យកកាំភ្លើងបាញ់សម្លាប់ខ្លូនទៅ ។

បច្ចុប្បន្នសាកសពនាយនគរបាល ដែលបាញ់សម្លាប់ខ្លួនឯង ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

To Top