លោក Moin UI Haque ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសចិនបានផ្តល់បទសម្ភាសន៍ ពិសេសក្នុងកំឡុងពេលមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនថា មហាសន្និបាតសភាទាំងពីរជាព្រឹត្តិការណ៍នយោបាយសំខាន់ប្រចាំឆ្នាំរបស់ចិន ឋានៈក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចពិភពលោក របស់ចិនកាន់តែខ្ពស់ឡើងៗ មហាសន្និបាតសភាទាំងពីរចិនក៏កាន់តែមានសារៈសំខាន់ដែរ។ មហាសន្និបាតសភាទាំងពីរប្រចាំឆ្នាំនេះបានធ្វើឡើងក្រោមបរិបទដែលពិភពលោកជួបប្រទះនឹងបញ្ហាស្មុគស្មាញកាន់តែច្រើន មហាសន្និបាតនេះមានអត្ថន័យកាន់តែសំខាន់។
លោក Haque បានបន្តថា បញ្ហាពិភាក្សានៃមហាសន្និបាតសភាទាំងពីរពាក់ព័ន្ធនឹងពហុវិស័យ ដែលមិនគ្រាន់តែជះឥទ្ធិពលយ៉ាងស៊ីជ្រៅលើប្រទេសចិនប៉ុណ្ណោះទេ ក៏ជះឥទ្ធិពលដល់សកលលោកដែរ។ ប្រទេសចិនបានបន្តអនុវត្តវិធានការដ៏ខ្លាំងក្លា ដើម្បីឱ្យសេដ្ឋកិច្ចកើនឡើងដោយស្ថិរភាព បានធ្វើគោលនយោបាយ មួយចំនួនដើម្បីជំរុញផែនការអភិវឌ្ឍន៍ថាមពលបៃតង ក៏ដូចជាបានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក យ៉ាងដាច់ខាតមិនងាករេ ដែលបាននាំមកនូវក្តីសង្ឃឹមដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្រោយពី បញ្ចប់ការរាលដាលនៃជំងឺកូវីដ១៩៕