ព័ត៌មានអន្តរជាតិ

សភាអ៊ុយក្រែន បន្ដច្បាប់អាជ្ញាសឹក រយៈពេល ៣០ថ្ងៃទៀត

គៀវ៖ លោក Yaroslav Zheleznyak សមាជិកសភាបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានបន្តច្បាប់អាជ្ញាសឹកបច្ចុប្បន្នរយៈពេល ៣០ ថ្ងៃទៀតចាប់ពីថ្ងៃទី២៦ ខែមីនា។

លោក Zheleznyak បានលើកឡើងថា ច្បាប់ដើម្បីបន្តច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៤៣ នាក់ ក្នុងចំណោមសមាជិកសភាចំនួន ៣៤៥ នាក់ ដែលមានវត្តមាននៅក្នុងសភា។

គួរបញ្ជាក់ថា ក្រុងគៀវ​បាន​ដាក់​ច្បាប់អាជ្ញាសឹក​បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​ពិសេស​ប្រឆាំង​នឹង​អ៊ុយក្រែន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ៕ប្រែសម្រួល ឈូក បូរ៉ា

To Top