ព័ត៌មានអន្តរជាតិ

ប្រទះឃើញសាកសព ជនអន្តោរប្រវេសន៍ខុសច្បាប់ ១២នាក់ នៅឆ្នេរសមុទ្រទុយណេស៊ី

ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ឆ្នាំ២០២២ថា ឆ្មាំដែនសមុទ្រទុយណេស៊ី កាលពីថ្ងៃសុក្រ បានរកឃើញសាកសព ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១២នាក់ នៃសញ្ជាតិអាហ្រ្វិក និងស៊ីរី នៅឆ្នេរសមុទ្រ Nabeul ភាគឦសាននៃ ប្រទេសទុយណេស៊ី ។

ស្ថានីយ៍វិទ្យុឯកជន Mosaique FM បានរាយការណ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះ អាចបាត់បង់ជីវិតនៅគ្រា ដែលទូករបស់ពួកគេបានលិចកំឡុងពេល ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រអឺរ៉ុប ។ ចាប់តាំងពីដើមឆ្នាំ២០២២ មក ជនអន្តោប្រវេសន៍ខុសច្បាប់ប្រហែល ៨៧០នាក់ បានទៅដល់ឆ្នេរសមុទ្រអ៊ីតាលី នេះបើយោងតាមវេទិកាទុយណេស៊ី សម្រាប់សិទ្ធិសេដ្ឋកិច្ច និងសង្គម ហៅកាត់(FTDES) បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធ ។

ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ ព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ ជារៀងរាល់ឆ្នាំ ហើយទុយណេស៊ី គឺជាចំណុចសំខាន់មួយ​ នៃសិទ្ធិចូលទៅកាន់អឺរ៉ុប តាមរយៈបណ្តាញមិនទៀងទាត់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top