បរទេស៖ អ្នកបាញ់កាំភ្លើងត្រង់បំផុត របស់កងកម្លាំងប្រដាប់អាវុធកាណាដា (CAF) ឈ្មោះ Wali ដែលពេលនេះកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន និយាយថា គាត់គឺជាមនុស្សចុងក្រោយ ដែលដឹងពីការស្លាប់របស់ខ្លួនឯង។
យោងតាមសារព័ត៌មាន CBC ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតសមាជិក CAF គឺលោក Wali បានប្រាប់ CBC News ថា គាត់បានត្រលប់ទៅទីតាំង ដែលមានសុវត្ថិភាពក្នុងប្រទេសអ៊ុយក្រែនវិញ កាលពីថ្ងៃចន្ទ បន្ទាប់ពីចំណាយពេលមួយសប្តាហ៍ ក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅជួរមុខនៅក្នុងតំបន់នៃទីក្រុង គៀវ ។
នៅពេលដែលគាត់ (Wali ) បើកទូរសព្ទរបស់គាត់ គាត់បានរកឃើញសារបន្ទាន់ រាប់រយសារពីមនុស្ស ដែលជឿជាក់ថា គាត់ត្រូវបានគេសម្លាប់។
ប្រពន្ធ ឪពុក មិត្តភ័ក្តិ និងអ្នកផ្សេង បានផ្ញើសារដ៏តក់ក្រហល់ ព្យាយាមបញ្ជាក់ថាគាត់នៅមានជីវិត។ អតីតមេបញ្ជាការរបស់ Wali នៅតំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ ដែលបានប្រយុទ្ធជាមួយ Wali ប្រឆាំងនឹង ISIS បានផ្ញើកំណត់ត្រាមួយដោយនិយាយថា សហគមន៍នៅទីនោះ បានបូជាសត្វចៀមមួយ ដើម្បីជាកិត្តិយរបស់គាត់។
លោក Wali ដែលជាអ្នកកាន់កាំភ្លើងលបបាញ់ត្រង់បំផុត របស់ប្រទេសកាណាដា បាននិយាយនៅក្នុងការហៅជាវីដេអូ កាលពីថ្ងៃអង្គារថា “ខ្ញុំនៅមានជីវិត ដូចដែលអ្នកបានឃើញ, គ្មានស្លាកស្នាមអ្វីនោះទេ។ “ខ្ញុំជាមនុស្សចុងក្រោយបំផុតដែលដឹងពីការស្លាប់របស់ខ្ញុំ”៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
