បរទេស៖ rt.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Erdogan បានធ្វើការអំពាវនាវ ឲ្យលើកលែករាល់ការ រឹតត្បិតទាំងឡាយដោយសម្ព័ន្ធមិត្ត របស់អង្គការណាតូ មកលើឧស្សាហកម្ម ការពារជាតិ របស់តួកគី ទាំងបើកចំហឬទាំងសំងាត់ក្តី។
ការលើកឡើងនេះធ្វើឡើង នៅបន្ទាប់ពីមានកិច្ចប្រជុំ ពីសំណាក់មេដឹក នាំនៃបណ្តាប្រទេស នៅក្នុងសម្ព័ន្ធមិត្តសមាជិកអង្គការណាតូ នាទីក្រុងប្រ៊ូសែល ប្រទេសប៊ែលហ្សិក រួចមក។
លោក Erdogan បានសង្កត់ធ្ងន់ ចំពោះការត្រួតពិនិត្យឡើងវិញ រវាងបណ្តាក្រុមសម្ព័ន្ធមិត្ត ដោយអំពាវនាវសុំឲ្យពួកគេ មិនគួរធ្វើការពិភាក្សា និងអនុវត្តការងារទាំងឡាយណា តែឯកឯងនោះទេ ហើយគួរតែពិចារណា ថាតួកគីបច្ចុប្បន្ន ក៏កំពុងចូលរួមសម្រុះសម្រួល បញ្ហារវាង អ៊ុយក្រែននិងរុស្សី ផងដែរដែលជាផ្នែកមួយ របស់កិច្ចការងារការពារជាតិ របស់ណាតូ៕
ប្រែសម្រួល៖ស៊ុនលី