ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ផ្ដើមរឹតត្បិតលំហូរ នៃមូលនិធិ ទៅកាន់បណ្ដាប្រទេស ឬតំបន់ ដែលមិនមែនជាមិត្ដ

ម៉ូស្គូ៖ ធនាគារកណ្តាលរបស់ខ្លួន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានដាក់ការរឹតបន្តឹងលើចលនា នៃមូលនិធិ ដែលអាចត្រូវបានផ្ទេរ ទៅប្រទេស និងតំបន់ “មិនរាក់ទាក់” ឬហៅថាប្រទេសមិនមែនជាមិត្ដ។

 ធនាគារកណ្តាលរុស្ស៊ី បានឲ្យដឹងនៅលើ បណ្ដាញ Telegram ថាវិធានការនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការបង្កកផ្នែកខ្លះ នៃប្រាក់បម្រុងមាស និងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ី នៅក្នុងប្រទេសមួយចំនួន។

ប្រភពបានឲ្យដឹងថា “ចំនួនទឹកប្រាក់ប្រៀបធៀប” នៃមូលនិធិត្រូវបានប៉ះពាល់ ដោយមិនបានបញ្ជាក់ ពីចំនួនពិតប្រាកដនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Anton Siluanov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីដើមខែនេះថា រុស្សី មានសរុបប្រហែល ៦៤០ពាន់លានដុល្លារអាមេរិក នៃប្រាក់បំរុង មាស និងរូបិយប័ណ្ណបរទេសចំនួន ៣០០ពាន់លានដុល្លារ ត្រូវបានបង្កកបន្ទាប់ពីទីក្រុងម៉ូស្គូ បានចាប់ផ្តើមប្រតិបត្តិការ យោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top