គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃចន្ទទី២៨ ខែមីនាថា ប្រទេសអ៊ុយក្រែន បានស្នើឱ្យអង្គការសហប្រជាជាតិ ហៅកាត់ថា (UN) ចាត់វិធានការលើការកំណត់ តំបន់គ្មានកងទ័ព នៅជុំវិញរោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ។
ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន Iryna Vereshchuk ត្រូវបានដកស្រង់ដោយសារព័ត៌មានថា “យើងទាមទារឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីកំណត់តំបន់គ្មានយោធា សម្រាប់រោងចក្រ Chernobyl NPP និងបង្កើតបេសកកម្មពិសេស របស់អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់ហានិភ័យ នៃការកើតឡើងវិញ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl” ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងដូច្នេះ ។
លោក Vereshchuk ឲ្យដឹងទៀតថា បច្ចុប្បន្ននេះ មានហានិភ័យ នៃការបំផ្លាញរចនាសម្ព័ន្ធបង្ខាំង ដែលសាងសង់លើអង្គភាពថាមពលនុយក្លេអ៊ែរ Chernobyl លេខ៤ ដែលត្រូវបានបំផ្លាញ ដោយសារអរិយភាព និងគ្រាប់រំសេវជាច្រើននៅក្នុងតំបន់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា