ព័ត៌មានអន្តរជាតិ

Updated៖ លោក ពូទីន ព្រមានថានឹងបញ្ឈប់ផ្គត់ផ្គង់ឧស្ម័ន ដល់ប្រទេសណាដែល មិនប្រើលុយរបស់រុស្ស៊ី

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា មេដឹកនាំរុស្ស៊ី លោក ប្លាឌីមៀ ពូទីន គំរាមបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នដល់ប្រទេស “មិនរួសរាយរាក់ទាក់” ប្រសិនបើពួកគេមិនដោះស្រាយ ជារូបិយប័ណ្ណរុស្ស៊ីដែលនោះ ។

រដ្ឋាភិបាលអ៊ុយក្រែន កំពុងបញ្ជូនរថយន្តក្រុង រាប់សិបគ្រឿងទៅកាន់ទីក្រុង Mariupol ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីជម្លៀសប្រជាជន និងផ្តល់ជំនួយមនុស្សធម៌ ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានប្រកាសបទឈប់បាញ់ ១ថ្ងៃ នៅក្នុងទីក្រុងកំពង់ផែដែលត្រូវបាន ទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ប៉ុន្តែមានការមន្ទិលសង្ស័យ ថាតើ វានឹងកាន់កាប់ដែរឬទេ – មនុស្សរហូតដល់ ១៧០.០០០នាក់ នៅតែជាប់គាំងទីនោះ ។

ប្រធានសម្ព័ន្ធការពារជាតិ NATO បានលើកឡើងថា អង្គភាពរុស្ស៊ី កំពុងត្រូវបានដាក់ពង្រាយឡើងវិញ ដើម្បីប្រយុទ្ធនៅភាគខាងកើត ។

រុស្ស៊ី បានវាយតម្លៃយ៉ាងខ្លាំងចំពោះ ស្ថានការណ៍នៅអ៊ុយក្រែន អង់គ្លេស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ។

ពួកគេលើកឡើងថា ទីប្រឹក្សាប្រធានាធិបតីរបស់លោក ពូទីន មិនប្រាប់គាត់ពីការពិតអំពី ស្ថានភាពនៅលើដីនោះទេ ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង Orla Guerin នៅក្រុងគៀវ និង Jenny Hill ក្នុងទីក្រុង ម៉ូស្គូ កំពុងឆ្លើយសំណួររបស់អ្នក អំពីសង្រ្គាមមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top