ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ ស្តីពីផលិតកម្មប្រកបដោយ សុវត្ថិភាពទូទាំងប្រទេសចិន បើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតី នៃអនុសាសន៍សំខាន់ របស់លោក Xi Jinping ប្រធានរដ្ឋចិន

បន្ទាប់ពី ឧបទ្វវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern បានកើតឡើង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះឧបទ្វវហេតុនេះ លោក Xi Jinping ប្រធានរដ្ឋចិនបាន ផ្តល់អនុសាសន៍សំខាន់ភ្លាមៗ តម្រូវឱ្យធ្វើការរុករក និងជួយសង្គ្រោះ ដោយពេញទំហឹង រៀបចំចាត់ចែងកិច្ចការពាក់ព័ន្ធ បន្ទាប់ពីឧបទ្ទវហេតុ ដោយសមរម្យហើយ បានចាត់បញ្ចូន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ឱ្យទៅក្រុង Wuzhou ខេត្តក្វាងស៊ី ដើម្បីណែនាំ ការងារគ្រប់វិស័យ ។

នៅថ្ងៃទី ២៤ ខែមីនា លោក Xi Jinping ក៏បាផ្តល់អនុសាសន៍សំខាន់ អំពីផលិតកម្មប្រកបដោយសុវត្ថិភាពផងដែរ ។ នៅថ្ងៃទី៣១ ខែមីនា លោក Xi Jinping បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈមិបក្សកុម្មុយនិស្តចិន ដើម្បីស្តាប់របាយការណ៍អំពីសភាព ដោះស្រាយបន្ទាន់ សិក្សាស្រាវជ្រាវ និងរៀបចំចាត់ចែងការងារ ជំហានបន្ទាប់ ព្រមនិថ្លែងសុន្ទរកថាគន្លឹះ ។
ដើម្បីអនុវត្តស្មារតី នៃអនុសាសន៍សំខាន់ របស់លោក Xi Jinping ប្រធានរដ្ឋចិន ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ ស្តីពី ផលិតកម្មប្រកបដោយ សុវត្ថិភាពទូទាំងប្រទេសចិន បានបើកធ្វើនៅក្រុងប៉េកាំង កាលពីថ្មីៗកន្លងទៅនេះ ដោយបាន រៀបចំចាត់ចែង ការងារសម្រាប់ ពង្រឹងការងារផលិតកម្មប្រកបដោយ សុវត្ថិភាពដោយ គ្រប់ជ្រុងជ្រោយ ។ កិច្ចប្រជុំលើកនេះក៏បាន ដាក់ចេញ វិធានការចំនួន ១៥ ដើម្បីពង្រឹងបន្ថែមទៀត នូវការអនុវត្តការទទួលខុសត្រូវផលិតកម្ម ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវឧបទ្ទវហេតុធំៗ៕

To Top