ភ្នំពេញ៖ តាមរយៈ ការបង្កើតការងារជូនប្រជាពលរដ្ឋតំបន់សេដ្ឋកិច្ចពិសេស Manhattan បានសន្យាចួល រួមអ ភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាឲ្យរីកច ម្រើនជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាតម្លៃ ៣លានដុល្លារអាមេរិកពីគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ រវាងក្រុមហ៊ុន Medtecs និងក្រុមហ៊ុន (CAIC) នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២លោក Clement Yang ស្ថាបនិក និងជា ប្រធាន ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Medtecs បានលើកឡើងថា ក្រោយការ សាងសង់រួចរាល់រោងចក្រ នេះនឹងក្លាយជាមជ្ឈមណ្ឌលផលិតក្នុងស្រុកដំបូងគេក្នុ ងប្រទេសសម្រាប់ការផលិតស្រោមដៃ Nitrile កម្រិតវេជ្ជសាស្ត្រ។
លោកបន្តថាឆ្ពោះទៅមុខក្នុងស្មារតី “សហវិបុលភាពជាមួយព្រះរាជា ណាចក្រកម្ពុជា” ក៏ដូចជាការសន្យាដែល ចារលើវត្ថុអនុស្សាវរីយ៍ ដំបូងដែល បានប្រគល់ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។
លោកYangថា Medtecs នឹងប្តេជ្ញាបន្តវិនិយោគ ទៅលើអនា គតរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងការវិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស Manhattan (MSEZ) ឲ្យក្លាយ ទៅជាតំបន់ពិសេស “ឆ្លាតវៃ” ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោ យបច្ចេកវិទ្យា, ព័ត៌មានវិទ្យា និងទំនាក់ទំនងដ៏ទំនើបសម្រាប់ឱកាសនៃ ការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយកាន់តែរីកចម្រើន បង្កើននូវចំនួនកម្លាំងពលកម្ម និងការលើកកម្ពស់គុ ណភាពជីវភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
លោក Yangថា នៅក្នុងឆ្នាំទីពីរពាក់កណ្តាលឆ្នាំ ២០២១ Medtecs បានចាប់ ផ្តើមការសាងស ង់ក្នុងតំបន់ សេដ្ឋកិច្ចពិ សេស Manhattan(MSEZ)ជា មួយនឹងរោងចក្រផ លិតដែលបំពាក់ដោយ មុខងារផលិត ស័្វយប្រវត្តិពេ ញលេញ សម្រាប់ការផលិតស្រោមដៃ Nitrile ដែលមា នកម្រិតវេជ្ជ សាស្ត្រកម្រិតខ្ពស់។
លោកបន្តថាតំបន់សេដ្ឋកិច្ចពិសេស Manhattan (MSEZ) ដែលជាតំបន់ សេដ្ឋកិច្ចពិសេសធំបំផុតនៅ ព្រះរាជាណាចក្រក ម្ពុជាដែលមានកម្លាំ ងពលកម្មឧស្សាហកម្មស្មើនឹង ៥% នៅក្នុងប្រទេស (បច្ចុប្បន្នចំនួន បុគ្គលិកសរុ បនៅក្នុងតំបន់មានជាង ៣៥,០០០នាក់) និងចូលរួមចំណែកជាង ៦% នៃការនាំចេញរបស់ ព្រះ រាជាណាចក្រកម្ពុជា៕