ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី និងអ៊ុយក្រែន បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការពារផលប្រយោជន៍

គៀវ៖ ទីក្រុងមូស្គូ និងក្រុងគៀវ បានធ្វើការចរចាសន្តិភាព ជាច្រើនលើក ក្នុងគោលបំណងស្វែងរក ដំណោះស្រាយនយោបាយ ចំពោះវិបត្តិដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន ដែលកាន់តែតានតឹង ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។

លទ្ធផលនៃកិច្ចចរចាទាំងនេះ ដូចដែលគណៈប្រតិភូមកពីភាគីទាំងពីរ បានបង្ហាញ ត្រូវបានគេរំពឹងថា នឹងដាក់មូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់ការបន្ធូរបន្ថយភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗ មិនទាន់ត្រូវបានដោះស្រាយ នៅឡើយទេ។

ជុំចុងក្រោយនៃការចរចាទល់មុខគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីសប្តាហ៍មុន ជាលទ្ធផលនៅទីក្រុងគៀវ បានប្រគល់សំណើរបស់ខ្លួន ដល់ទីក្រុងមូស្គូ ដែលមានការបដិសេធរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ហើយដាក់ពង្រាយមូលដ្ឋានយោធា និងកងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួន ការត្រៀមខ្លួនដើម្បីស្ដារស្ថានភាពបច្ចុប្បន្ន។ ស្ថានភាពជារដ្ឋដែលមិនមែនជាប្លុក និងឆន្ទៈក្នុងការលះបង់អាវុធនុយក្លេអ៊ែរ ក៏ដូចជាអាវុធប្រល័យលោកដទៃទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា លោកបានឃើញសញ្ញាវិជ្ជមាន ពីការចរចាសន្តិភាព ខណៈដែលលោក Vladimir Medinsky ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមចរចាររបស់រុស្ស៊ី បានឲ្យដឹងថា អ៊ុយក្រែន បានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការចរចាជាមួយរុស្ស៊ី “ជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top