ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ព្រមានបណ្តាប្រទេសនានានៅ UN ជុំវិញការបោះឆ្នោតព្យួរទីក្រុងម៉ូស្គូ ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយចាត់ទុក ជាកាយវិការបង្ហាញថា មិនមែនជាមិត្តឡើយ

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានព្រមានដល់បណ្តាប្រទេសនានានៅអង្គការសហប្រជាជាតិ (អ.ស.ប) ថា ការបោះឆ្នោតយល់ព្រម ឬអនុប្បវាទលើការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការព្យួរទីក្រុងម៉ូស្គូពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបានចាត់ទុកថា ជា “កាយវិការមិនមែនជាមិត្ត” ឡើយ ជាមួយនឹងផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃពុធ ។

គួររំលឹកថា សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួននឹងស្វែងរកការផ្អាកពីប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែន បានចោទប្រកាន់ទាហានរុស្ស៊ីថា បានសម្លាប់ជនស៊ីវិលរាប់រយនាក់ នៅក្នុងទីក្រុង Bucha ។

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន១៩៣នាក់នៅទីក្រុងញ៉ូវយ៉ក នឹងត្រូវបោះឆ្នោតលើវិធានការនេះ នៅថ្ងៃព្រហស្បតិ៍នេះ ។

សំឡេងភាគច្រើន២/៣នៃសមាជិកបោះឆ្នោត ហើយអនុប្បវាទមិនរាប់បញ្ចូល ដែលអាចព្យួរប្រទេសមួយ ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានសមាជិក៤៧ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ សម្រាប់ការប្រព្រឹត្តរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ។

បេសកកម្មរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសនានា ប្រឆាំងនឹ”លើកឡើងនូវដំណោះស្រាយប្រឆាំងរុស្ស៊ី” ។ គេមិនទាន់ដឹងច្បាស់ថា មានប្រទេសប៉ុន្មានដែលទទួលយកបាននៅកំណត់ត្រានោះទេ ។

លើសពីនេះ ជំហររបស់ប្រទេសនីមួយៗនឹងត្រូវយកមកពិចារណា ទាំងក្នុងការបង្កើតនូវទំនាក់ទំនងទ្វេភាគី និងការងារលើបញ្ហាសំខាន់ៗ សម្រាប់ប្រទេសនេះ ក្នុងក្របខ័ណ្ឌ នៃអង្គការសហប្រជាជាតិ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top