ព័ត៌មានអន្តរជាតិ

Update: សម្ព័ន្ធមិត្តចាក់ទឹក មិនលិច២ ប្រទេសនៅអឺរ៉ុប អាចនឹងបែកបាក់សាមគ្គី ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស ៖ ឧបនាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Jaroslaw Kaczynski ដែលជាអ្នកនយោបាយ កំពូលមួយរូប នៃប្រជាជាតិអឺរ៉ុបខាងកើត បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសហុងគ្រី នឹងមិនអាចធ្វើទៅបានទេ លុះត្រាតែនាយករដ្ឋមន្ត្រី Viktor Orban តម្រង់ខ្លួនគាត់ជាមួយរដ្ឋាភិបាលទីក្រុងគៀវ ជាមុនសិន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មុនមានជម្លោះនៅអ៊ុយក្រែន គឺថា ប្រទេសប៉ូឡូញ និង ប្រទេសហុងគ្រី ជាសម្ព័ន្ធមិត្តដ៏រឹងមាំជាមួយគ្នា។ លោក Kaczynski បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុថា គាត់មានគំនិត “អវិជ្ជមានយ៉ាងច្បាស់” ចំពោះការបដិសេធរបស់លោក Orban ក្នុងការប្រកាន់ជំហររឹងរូស លើប្រទេសរុស្ស៊ី បន្ទាប់ពីការវាយលុកយោធា ចុងក្រោយលើអ៊ុយក្រែន។

លោក Kaczynski បាននិយាយទៀតថា “នៅពេលដែលលោក Orban និយាយថា គាត់មិនអាចឃើញអ្វីដែលបានកើតឡើងនៅក្នុងទីក្រុង Bucha គាត់ត្រូវតែត្រូវបានណែនាំ ឱ្យទៅជួបគ្រូពេទ្យភ្នែក” ។ លោក Kaczynski បាននិយាយថា ដោយសំដៅលើការបដិសេធរបស់ Orban ក្នុងការស្តីបន្ទោសរុស្ស៊ី ចំពោះការសម្លាប់ជនស៊ីវិល នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន។

សូមជម្រាបថា ប្រទេសរុស្ស៊ីបានច្រានចោលការចោទប្រកាន់ចំពោះការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែននេះយ៉ាងខ្លាំង ដោយបានអះអាងថា កងកម្លាំងអ៊ុយក្រែន បានរៀបចំ “ការបង្កហេតុដ៏ឃោរឃៅ ហើយបានទាមទារ ឱ្យមានការស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ លើឧប្បត្តិហេតុនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top