ហ្សឺណែវ ៖ ជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដោយកាត់បន្ថយកំណើនពាណិជ្ជកម្មសកល ដែលបានព្យាករណ៍សម្រាប់ឆ្នាំ២០២២ ពី ៤,៧ភាគរយ ដែលបានព្យាករណ៍ កាលពីខែតុលាឆ្នាំមុន មកនៅចន្លោះពី ២,៤ ភាគរយទៅ ៣ ភាគរយ។
ការព្យាករណ៍នេះ ផ្អែកលើគំរូ នៃការក្លែងធ្វើសេដ្ឋកិច្ចសកល ត្រូវបានធ្វើឡើងដោយលេខាធិការដ្ឋាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅក្នុងកំណត់ត្រាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។
យោងតាមគំរូដូចគ្នា វិបត្តិអាចកាត់បន្ថយកំណើន ផលិតផលក្នុងស្រុកសរុប របស់ពិភពលោកដោយ ០,៧-១,៣ ភាគរយ ដោយនាំវាទៅកន្លែងណាមួយរវាង ៣,១ ភាគរយ និង ៣,៧ ភាគរយ សម្រាប់ឆ្នាំ២០២២ ។
លេខាធិការដ្ឋានបានឲ្យដឹងថា ជម្លោះនេះបានជំរុញឱ្យតម្លៃអាហារ និងថាមពល និងកាត់បន្ថយលទ្ធភាពទទួលបានទំនិញ នាំចេញដោយរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផ្គត់ផ្គង់ផលិតផលសំខាន់ៗ ជាពិសេសអាហារ និងថាមពល។ ប្រទេសទាំងពីរបានផ្គត់ផ្គង់ប្រហែល ២៥% នៃស្រូវសាលី ១៥% នៃ barley និង ៤៥% នៃការនាំចេញផលិតផលផ្កាឈូករ័ត្ន ជាសាកលក្នុងឆ្នាំ២០១៩។ ប្រទេសរុស្ស៊ីតែម្នាក់ឯងមានចំណែក ៩,៤% នៃពាណិជ្ជកម្មពិភពលោកលើឥន្ធនៈ រួមទាំងចំណែក ២០% ក្នុងការនាំចេញ ឧស្ម័នធម្មជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា