ព័ត៌មានអន្តរជាតិ

រុស្ស៉ី មានឆន្ទៈបន្ដកិច្ចចរចា សន្ដិភាពជាមួយអ៊ុក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដងឹថា ទីក្រុងមូស្គូ ចង់បន្តការចរចារបស់ខ្លួនជាមួយក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 24ថា ទោះបីជាមានភាពមិនស៊ីសង្វាក់គ្នា និងទំនោររបស់អ៊ុយក្រែន ក្នុងការបដិសេធសំណើររបស់ខ្លួនក៏ដោយ ក៏រុស្ស៊ីចូលចិត្តបន្តដំណើរការចរចារ។

អ្នកការទូតកំពូលរុស្ស៊ីបានពន្យល់បន្ថែមថា ទីក្រុងម៉ូស្គូនឹងអត់ធ្មត់ និងតស៊ូពេញមួយកិច្ចចរចា ទោះបីជាយ៉ាងណាក៏ដោយ នឹងមិនដើរតួនាទីក្រោមបង្គាប់ក្នុងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នឡើយ។

លោក Lavrov បានឲ្យដឹងដោយបន្ថែមថាគោលការណ៍ទាំងនេះត្រូវបានយល់ព្រមហើយ ប៉ុន្ដែក្រោយមកមិនត្រូវបានអើពើដោយលោកខាងលិច “រុស្សី ជាមួយនឹងប្រវត្តិសាស្រ្តប្រពៃណីរបស់ខ្លួន គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដែលមិនធ្លាប់កាន់កាប់តំណែងក្រោមបង្គាប់។ យើងអាចគ្រាន់តែជាសមាជិកនៃសហគមន៍អន្តរជាតិក្នុងលក្ខខណ្ឌស្មើគ្នា ក្រោមលក្ខខណ្ឌ ដែលធានាភាពមិនអាចបំបែកបាននៃសន្តិសុខ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top