បរទេស៖ ប្រធានក្រុមហ៊ុនផលិតសព្វាវុធ របស់អាមេរិកឈ្មោះ Rheinmetall បានប្រាប់កាសែត Handelsblatt កាលពីថ្ងៃចន្ទថា Rheinmetall ដែលជាក្រុមហ៊ុនផលិតអាវុធកំពូលមួយរបស់ប្រទេសអាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមចែកចាយ រថក្រោះទៅកាន់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Armin Papperger បានបង្ហាញថា ក្រុមហ៊ុនរបស់លោក កំពុងរៀបចំបញ្ជូនរថក្រោះប្រភេទ Leopard 1 models ដែលឈប់ប្រើប្រាស់រហូតដល់ទៅ ៥០គ្រឿង ដែលការចែកចាយលើកដំបូងអាចធ្វើទៅបាន ក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍។ ប្រធានក្រុមហ៊ុន Rheinmetall បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ គួរតែទទួលបានការយល់ព្រម ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ជាមុនសិន។
លោក Papperger បានពន្យល់ថា យ៉ាងហោចណាស់រថក្រោះមួយចំនួន ដែលអាចបញ្ជូនទៅអ៊ុយក្រែន គឺបានមកពីស្តុកនៃផ្នែករឹងដែលត្រូវបានបញ្ឈប់ការប្រើប្រាស់ និងបញ្ជូនត្រឡប់ទៅក្រុមហ៊ុនផលិតដើមដោយកងទ័ពដទៃទៀត។ យោងតាមប្រធានក្រុមហ៊ុន ស្ថានភាពរថក្រោះកំពុងត្រូវបានត្រួតពិនិត្យនៅពេលនេះ។ រដ្ឋាភិបាលអ៊ុយក្រែនបានស្នើម្តងហើយម្តងទៀតនូវសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនឱ្យផ្តល់វានូវរថក្រោះ និងអាវុធធុនធ្ងន់ផ្សេងទៀត ដើម្បីទប់ស្កាត់ការវាយលុករបស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា