បរទេស៖ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកមិនត្រូវបានស្វាគមន៍នៅក្នុងទីក្រុងគៀវ ជាកន្លែងដែលលោកមានបំណងធ្វើដំណើរ ជាមួយប្រធានាធិបតីសហភាពអឺរ៉ុបបួនរូប ផ្សេងទៀត ដើម្បីបង្ហាញពីសាមគ្គីភាព។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអ៊ុយក្រែនបានចោទលោក Steinmeier ថាមានភាពស្និទ្ធស្នាលជាមួយរុស្ស៊ី ខណៈដែលយោងតាមប្រព័ន្ធ ផ្សព្វផ្សាយអាល្លឺម៉ង់ ឈ្មោះរបស់គាត់នៅតែជាប់ពាក់ព័ន្ធនៅទីក្រុងគៀវ ជាមួយនឹងការប៉ុនប៉ងឆ្នាំ ២០១៦ ដើម្បីអនុវត្តកិច្ចព្រមព្រៀង Minsk នៅក្នុង Donbass ដែលត្រូវបានគេស្គាល់ថាជា “រូបមន្ត Steinmeier” ។
លោកប្រធានាធិបតី Frank-Walter Steinmeier គ្រោងនឹងធ្វើទស្សនកិច្ចនៅក្រុងគៀវ នៅថ្ងៃពុធជាមួយសមភាគី មកពីប្រទេសប៉ូឡូញ អេស្តូនី ឡាតវី និង ប្រទេសលីទុយអានី ជា “សញ្ញាដ៏រឹងមាំនៃសាមគ្គីភាពអឺរ៉ុបរួមគ្នា ជាមួយអ៊ុយក្រែន” ប៉ុន្តែ “ជាក់ស្តែងលោកមិនត្រូវបានគេចង់បាន នៅក្នុងទីក្រុងគៀវ” ឡើយ ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ខណៈពេលដែល ទស្សនាទីក្រុង Warsaw នៅថ្ងៃអង្គារ។
ខណៈពេលដែលគ្មានហេតុផលផ្លូវការ សម្រាប់ការបដិសេធ នាពេលខាងមុខ កាសែត Bild បានរាយការណ៍ថា លោក Steinmeier មិនត្រូវបានស្វាគមន៍ “ដោយសារតែទំនាក់ទំនងជិតស្និទ្ធ របស់គាត់ជាមួយរុស្ស៊ី” ដោយដកស្រង់ប្រភពរដ្ឋាភិបាលអ៊ុយក្រែន។ ប្រធានាធិបតីអាល្លឺម៉ង់បច្ចុប្បន្ន ត្រូវបានតភ្ជាប់ទៅនឹងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់ប្រទេសរុស្ស៊ីព្រមទាំងរូបមន្ត “Steinmeier Formula”៕ ប្រែសម្រួលៈ ណៃ តុលា