ថ្ងៃទី១៤ខែមេសា លោក Putin ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំការងារ អំពីស្ថានភាពមុខរបរប្រេងកាត និងឧស្ម័នធម្មជាតិ ប្រទេសរុស្ស៊ីថា ក្នុងវិស័យទូទាត់ការនាំចេញថាមពលរបស់រុស្ស៊ី ប្រទេសដែលគ្មានមេត្រីភាព ជាមួយរុស្ស៊ីកំពុងអូសបន្លាយពេល ផ្ទេរប្រាក់សម្រាប់ទូទាត់ ។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបស្ចឹមប្រទេស ដាក់ទណ្ឌកម្មលើវិស័យថាមពល របស់ប្រទេសរុស្ស៊ី រុស្ស៊ីបានប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ ។
លោក Putin បានគូសបញ្ជាក់ទៀតថា ក្នុងបរិបទដែលបស្ចឹមប្រទេសដាក់ទណ្ឌកម្មចំពោះរុស្ស៊ី រុស្ស៊ីដាច់ខាតត្រូវទុកផលប្រយោជន៍របស់ខ្លួន ជាទិសដៅណែនាំ ។ វិស័យថាមពលរបស់រុស្ស៊ី ប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ ។ ទីមួយ ត្រូវធានាដល់ការផ្គត់ផ្គង់ថាមពល នៅទីផ្សារក្នុងស្រុកអោយមានភាពនឹងនរ ។ ទីពីរ ត្រូវធ្វើពហុភាវូបនីយកម្មការនាំចេញថាមពល ។ ទីបី ត្រូវអភិវឌ្ឍការកែឆ្នៃដោយស៊ីជម្រៅ នូវប្រេងកាតនិងឧស្ម័នធម្មជាតិ ៕