បរទេស ៖ យោងតាមរយៈ ប្រភពស៊ើបការណ៍សំងាត់ ជាច្រើន ដែលបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៃទូរទស្សន៍ CNN បានឲ្យដឹងថា អាវុធ របស់អាមេរិកមួយចំនួន ដែលត្រូវបានបញ្ចូន ទៅប្រទេសអ៊ុយក្រែន កំពុងបាត់រកមិនទាន់ឃើញ ដានរបស់វានៅឡើយ ។
អស់រយៈពេលជាច្រើន ខែមកហើយដែលរដ្ឋាភិបាល អាមេរិក កំពុងព្យាយាម ក្នុងការតាមដានស្វែង រកប្រភពអាវុធ ដែលបាត់បង់ក្នុងពេលធ្វើដំណើរ ទៅកាន់ប្រទេស អ៊ុយក្រែន ហើយ បើយោងតាមការបញ្ជាក់ ដោយប្រភពដដែល បានបញ្ជាក់ថា លទ្ធភាព នៃការងារស្វែងរកនេះស្ទើរ តែគ្មានសង្ឃឹមទាល់តែសោះឬ almost zero ។
ទោះបីជាអាវុធ ជាច្រើន ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្តីក្នុងរយៈពេល នៃជម្លោះចុងក្រោយនេះ ប៉ុន្តែសេតវិមានគឺ កំពុងកើតមានក្តី បារម្ភកាន់តែខ្លាំងថា ជំនួយទាំងនោះបែរជាបានទៅដល់ដៃ នៃក្រុមយោធា ឬក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលមិនមែន
ជាការចង់បាន របស់អាមេរិកនោះឡើយ។
គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីខែកុម្ភៈមករដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន បានផ្តល់ជំនួយយោធាប្រមាណ ជា២,៦ពាន់លាន ដុល្លារ មកហើយទៅឲ្យរដ្ឋាភិបាល ក្រុងគៀវ និងប្រមាណជារាប់ពាន់លានដុល្លារទៀត ជាជំនួយមនុស្សធម៍៕
ប្រែសម្រួល៖ស៊ុនលី