Covid-19

សម្តេចតេជោ ៖ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ទោះបីជាមានលើកលែង កាតព្វកិច្ចពាក់ម៉ាស់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ទោះបីជាសម្តេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ក្នុងការអនុវត្តសម្រាប់ប្រជាពលរដ្ឋ។

សម្តេចតេជោបន្តថា ទោះបីជាមានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែសម្តេចសង្កេតឃើញថា មានពលរដ្ឋ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់នៅពេលពួកគាត់ធ្វើដំណើរ និងនៅទីសាធារណៈ មួយចំនួន។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ៕

To Top