ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសជួបសិស្សជាប់និទ្ទេសA នៅថ្ងៃ៣ ឧសភា

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបក្រុមសិស្សជាប់និទ្ទេសAចំនួន១៧៥៣នាក់ ក្រោយអាក់ខានជួបនាពេលកន្លងមក ដោយសារការផ្ទុះនូវជំងឺកូវីដប្រភេទថ្មីអូមីក្រុង។

តាមគម្រោងសម្តេចតេជោ នាពេលកន្លងមក បានប្រកាសជួបសិស្សនិទ្ទេសAទាំងជិត២ពាន់នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។

សូមរំលឹកថា សម្រាប់ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា៦៥.៦៥% ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេសA ចំនួន១ ៧៥៣នាក់ និទ្ទេសBចំនួន ៥ ២១៥នាក់ និទ្ទេសCចំនួន ១១ ៦៣៤នាក់ និទ្ទេសDចំនួន២៣ ៤៩៩នាក់ និងនិទ្ទេសEចំនួន ២៩ ៩១៥ នាក់ ៕

To Top