ព័ត៌មានអន្តរជាតិ

ប្រភព៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿងទៀត ត្រូវមីស៊ីលប្រឆាំងនាវារបស់អ៊ុយក្រែន វាយប្រហារបណ្តាលឱ្យឆេះ កណ្តាលសមុទ្រខ្មៅ

បរទេស៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿង ដែលកំពុងប្រតិបត្តិការក្នុងខ្មៅ ត្រូវបានរងការវាយប្រហារពីមីស៊ីល ប្រឆាំងនាវារបស់យោធាអ៊ុយក្រែន។ នេះបើតាមរបាយការណ៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានរាយការណ៍កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន UNIAN ដកស្រង់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់រដ្ឋាភិបាល Dumska បាននិយាយថា នាវារបស់រុស្ស៊ីដែលរងការបាញ់ប្រហារនេះ គឺជានាវាចម្បាំងថ្នាក់ “Burevestnik” នៅពាក់កណ្តាលថ្ងៃត្រង់ នៅជិតកោះ Zmeyny ឈូងសមុទ្រពីដីសណ្ដ Danube ។ បណ្តាញព័ត៌មានយោធា Gruz200 ដែលអាចទុកចិត្តបានជា ធម្មតាបាននិយាយថា ប្រភពកងទ័ពជើងទឹកបានបញ្ជាក់ថា មីស៊ីលប្រឆាំងនាវារបស់អ៊ុយក្រែនប្រភេទ Neptune បានវាយប្រហារលើនាវារុស្ស៊ីនេះ។

សេចក្តីថ្លែងការណ៍របស់ Dumska បាននិយាយថា មីស៊ីលប្រឆាំង Neptune របស់អ៊ុយក្រែន បានវាយប្រហារលើនាវា ហើយថា យន្តហោះរុស្ស៊ី “មួយចំនួនធំ” បានហោះឆ្វែលជុំវិញនាវាដែលឆេះ។

អ្នកតាមដានកប៉ាល់នៅដែនសមុទ្រ បានបង្ហាញកប៉ាល់ជួយសង្គ្រោះរុស្ស៊ី ដែលគេស្គាល់ថាជា SPK-46150 កំពុងធ្វើដំណើរទៅកាន់ទីតាំងបន្ទាប់ ពីការបញ្ជូនកាលពីយប់ថ្ងៃព្រហស្បតិ៍។ ចំណែក គេហទំព័រតាមដានអាកាសចរណ៍វិញ ក៏បានបង្ហាញយន្តហោះ ឈ្លបយកការណ៍រយៈចម្ងាយឆ្ងាយ Global Hawk របស់កងទ័ពអាកាសអាមេរិក ពីលើទីតាំងនៅ 0500 ព្រឹកថ្ងៃសុក្រ។

មិនមានការបញ្ជាក់ភ្លាមៗពី កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) ឬសហព័ន្ធរុស្ស៊ី (RF) អំពីការវាយប្រហារនោះទេ។ ប្រភពក្រាហ្វិកព័ត៌មានយោធា Livemap បាននិយាយថា នាវានេះគឺជានាវាចម្បាំងថ្នាក់ Admiral Grigorievich ៕

ប្រែសម្រួលៈ ណៃ តុលា

To Top