ព័ត៌មានអន្តរជាតិ

អាមេរិក៖ នៅពេលច្បាប់ Lend-Lease Act រស់ឡើងវិញ នឹងអនុញ្ញាតឱ្យអាមេរិក នាំចេញអាវុធ ទៅកាន់ទីក្រុងគៀវ ដោយគ្មានដែនកំណត់

បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខា លើច្បាប់ស្តីពីការជួល-ឱ្យខ្ចីឆ្នាំ 2022 នៅថ្ងៃចន្ទ។ ច្បាប់នេះនឹងធ្វើឱ្យ វាកាន់តែងាយស្រួល សម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនអាវុធជាច្រើនប្រភេទ ទៅកាន់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការអនុញ្ញាតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែឧសភា ឬ “ទិវាជ័យជំនះ” – នៅពេលដែលការបរាជ័យ របស់ពួកណាស៊ីអាល្លឺម៉ង់ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី ហើយនិមិត្ដរូបស្ទើរតែ នឹងលើកចិញ្ចើម នៅទីក្រុងមូស្គូ។

លោកស្រី Psaki បាននិយាយកាលពីថ្ងៃសុក្រ ដោយជិះយន្តហោះ Air Force One ធ្វើដំណើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Cincinnati/Northern Kentucky ថា “ប្រធានាធិបតីនឹងចុះហត្ថលេខា លើច្បាប់ផ្តល់កម្ចី-ជួល ការពារលទ្ធិប្រជាធិបតេយ្យ អ៊ុយក្រែន ឆ្នាំ 2022” ។ លោក Biden គ្រោងនឹងជួបមេដឹកនាំ ផ្នែកផលិតកម្មនៅក្នុងតំបន់ Greater Cincinnati នៅរសៀលថ្ងៃសុក្រ។

សូមជម្រាបថា ច្បាប់ “Lend-Lease Act” ដែលពីមុនត្រូវបានប្រើដើម្បីជួយសម្ព័ន្ធមិត្ត ក្នុងអំឡុងសង្គ្រាមលោកលើកទី២ គឺត្រូវបានរស់ឡើងវិញ និងគាំទ្រដោយ សភាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយនឹងអនុញ្ញាតឱ្យ សហរដ្ឋអាមេរិក នាំចេញអាវុធគ្មានដែនកំណត់ ទៅកាន់ទីក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top