ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារផ្ទុះនៅឯសណ្ឋាគារ Hotel Saratoga កាលពីថ្ងៃសុក្រ នៅរដ្ឋធានី ហាវ៉ាណា បានកើនឡើងដល់ ៣០នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលបន្តស្រាវជ្រាវ និងជួយសង្គ្រោះនៅបន្តដដែល ។
ក្រសួងសុខភាពសាធារណៈ បានរាយការណ៍ថា មានអ្នករងរបួសចំនួន៨៤នាក់ ជាមួយគ្នានេះដែរ មនុស្សពេញវ័យ១៩នាក់ និងកុមារចំនួន៥នាក់ នៅសម្រាកមន្ទីរពេទ្យនៅឡើយ ។
ក្រុមអ្នកជួយសង្គ្រោះបន្តស្រាវជ្រាវ រកអ្នកដែលនៅរស់រានមានជីវិត និងសាកសពជាច្រើននៅឯសណ្ឋាគារនោះ ដែលរងការ បំផ្លិចបំផ្លាញយ៉ាងដំណំ នៅគ្រាដែលរថយន្តដឹកប្រេងមួយគ្រឿង បាននដឹកឧស្ម័នប្រមាណ ១០.០០០លីត្រ ហើយផ្ទុះឆេះ កាលពីល្ងាចថ្ងៃសុក្រ ។
ទីតាំងនៃសណ្ឋាគារនោះ នៅទល់មុខនឹងអគារ កាពីតូលជាតិរបស់គុយបា ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ត្រូវបានត្រៀម បើកទ្វារឡើងវិញនៅថ្ងៃអង្គារ ដែលជាផ្នែកមួយទាក់ទាញដល់ វិស័យទេសចរណ៍របស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា