ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ បានបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័ប្រុស-ស្រី ចំនួន ៧នាក់ ជាប់ពាក់ព័ន្ធនឹងការក្សាទុក ការជួញដូរ ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ឆ្លងដែនដោយខុសច្បាប់ ប្រព្រឹត្តនៅខេត្តបាត់ដំបង។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យទាំហ៧នាក់មានឈឈ្មោះ ៖ ទី១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។ ទី ២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។ទី ៣-ឈ្មោះ ហុី ឡៃហៀក ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋានភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ទី ៤-ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ ទី ៥-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី នៅភូមិប្រឡាយលួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទី ៦- ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ និង ទី ៧-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកលក់ត្រី រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចកងរាជអាវុធហត្ថ រឹបអូសបាន វត្ថុតតាង រួមមាន: កាំភ្លើងខ្លីចំនួន ២ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និងម៉ាកGLOCK 1ទពណ៌ ខ្មៅ លេខ 2104859, គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ , គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និង បង់ចំនួន ២ , គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់ , សំបកគ្រាប់បែក ចំនួន ៥០ គ្រាប់, គីបគ្រាប់បែក ច្រកក្នុងកំប៉ុង ចំនួន ៥កំប៉ុង ស្មើ ៥០គឺប និងនៅក្រៅកំប៉ុង ចំនួន ១គីប។ សរុប ចំនួន ៥១ គីប , គ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស, សំបកកសន្នោ ចំនួន ០៥ កេស , ទូរស័ព្ទដៃចំនួន ៦ គ្រឿង , ថយន្តចំនួន ៣ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ១ គ្រឿង និង ម៉ាក Morning ១ គ្រឿង ពណ៌ ស ស្លាកលេខ បាត់ដំបង 2D-0257 និង ម៉ាក Lexus RX 330 ១ គ្រឿងទៀត ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BH-6099 ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៧នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំឯកសារ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការ តាមផ្លូវច្បាប់៕
ដោយ: លីហ្សា