បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ និងប្រទេសកាតា គឺមិនអាចជោគជ័យឡើយ ក្នុងការព្រមព្រៀងគ្នា រួមគ្នាជុំវិញបញ្ហា កុងត្រាទិញលក់ ហ្គាស។
យោងតាមការចេញផ្សាយ របស់ប្រភពដដែលនេះ បានឲ្យដឹងទៀតថារដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបដិសេធ មិនទទួលយកតាមសំណើរ របស់កាតា ដែលទាមទារឲ្យកុងត្រានេះ មានសុពលភាព យ៉ាងហោចណាស់
ក្នុងរយៈពេល២០ឆ្នាំ ឡើយ។
អាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្វែងរក ផលិតផលជំនួសហ្គាស របស់រុស្សី ក្នុងពេលដែលកំពុងមានវិបត្តិ នៅក្នុងប្រទេសអ៊ុយក្រែនប៉ុ ន្តែអាល្លឺម៉ង់ ក៏កំពុងស្វែងរកលទ្ធភាព ក្នុងការដកខ្លួនចេញ ពីការប្រើប្រាស់ ថាមពលហ្គាស
ទាំងស្រុង មកពឹងផ្អែកលើថាមពល កកើតឡើងវិញ ឲ្យបានខ្លាំងផងដែរ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ឬក្នុងទំហំធ្វើយ៉ាងណា ឲ្យមានការកាត់បន្ថយ ការបំពុលអាកាស ដល់ទៅ៨៨ភាគរយ នៅត្រឹមឆ្នាំ២០៤០។
ក្រៅពីនោះផងដែរកាតា ក៏បានបញ្ជាក់អំពីលក្ខខណ្ឌមួយទៀតដែរថា អាល្លឺម៉ង់គឺមិនអាចធ្វើការបញ្ជូនហ្គាស ដែលខ្លួនបានទិញទាំងនោះ ទៅកាន់ប្រទេសផ្សេងទៀត ក្នុងតំបន់អឺរ៉ុប បាននោះដែរដែលនេះ ក៏ជាអ្វីដែល
ប្លុកអឺរ៉ុប មិនចង់បានដូចគ្នាដែរ៕
ប្រែសម្រួល៖ស៊ុនលី