ព័ត៌មានជាតិ

រុស្ស៊ី ចោទមន្ទីរប៉ង់តាហ្គោន ពីបទធ្វើការពិសោធន៍ លើអ្នកជំងឺនៅអ៊ុយក្រែន

ម៉ូស្គូ៖ យោធារុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានថ្មី ដែលបង្ហាញពីព័ត៌មានលម្អិតនៃ “ការពិសោធន៍អមនុស្សធម៌របស់ មន្ទីរបញ្ចកោណលើពលរដ្ឋអ៊ុយក្រែន” នៅក្នុងមន្ទីរពេទ្យវិកលចរិកក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។

លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានឲ្យដឹងថា “ប្រភេទចម្បងនៃមុខវិជ្ជាពិសោធន៍ គឺក្រុមអ្នកជំងឺបុរស ដែលមានអាយុពី ៤០-៦០ ឆ្នាំដែលមានដំណាក់កាលនៃ ការអស់កម្លាំងរាងកាយខ្ពស់” ។

ដើម្បីលាក់បាំងកម្មសិទ្ធិ របស់ពួកគេនៅសហរដ្ឋអាមេរិក អ្នកជំនាញដែលធ្វើការស្រាវជ្រាវជីវសាស្រ្ត បានមកដល់ទឹកដីនៃប្រទេសទី៣ ដោយបន្ថែមថាអ្នកស្រាវជ្រាវបរទេស ត្រូវបានជម្លៀសចេញក្នុងខែមករា ឆ្នាំ២០២២ ។

លោកបានលើកឡើងថា ក្រុមហ៊ុនឱសថធំៗមួយចំនួន រួមទាំងក្រុមហ៊ុនដែលមានទំនាក់ទំនង ជាមួយមន្ទីរប៉ង់តាហ្គោន បានចូលរួមនៅក្នុងសកម្មភាព ជីវសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន។

លោក Kirillov បានបន្ដថា អ្នកឯកទេសរុស្ស៊ី បានធ្វើការដោយផ្ទាល់នៅក្នុង មន្ទីរពិសោធន៍ជីវសាស្រ្តចំនួនពីរនៅ Mariupol ហើយបានរកឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់ ទីក្រុងនេះធ្វើជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការប្រមូល និងបញ្ជាក់មេរោគជំងឺអាសន្នរោគ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top