តូក្យូ ៖ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន នឹងជួយប្រទេស កំពុងអភិវឌ្ឍន៍ជាមួយ នឹងជំហានប្រឆាំងនឹងមេរោគ របស់ពួកគេជាមួយនឹង ជំនួយដែលមានតម្លៃ ៥ពាន់លានដុល្លារ។
នៅក្នុងសារជាវីដេអូ លោក Kishida បានឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្តលើកកម្ពស់ការ ចាក់វ៉ាក់សាំង ដូច្នេះពិភពលោកអាចមើល ឃើញការបញ្ចប់នៃជំងឺរាតត្បាត ។ ជាមួយគ្នានេះ លោកបានសន្យាថា ប្រទេសជប៉ុន នឹងធ្វើផ្នែករបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលសកល ដើម្បីត្រៀមទប់ទល់នឹង ជំងឺរាតត្បាតនាពេលអនាគត ។
កិច្ចប្រជុំកំពូលជាលើកទី២ បានទទួលការប្តេជ្ញា ចិត្តផ្នែកហិរញ្ញវត្ថុថ្មីៗ ដែលមានតម្លៃសរុបជាង 3 ពាន់លានដុល្លារ នេះបើយោងតាមរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ជាមួយ Belize អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និងសេណេហ្គាល់។
ជំនួយចំនួន ៥ពាន់លាន ដុល្លារ របស់ប្រទេសជប៉ុន រួមមានការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដល់គម្រោងចែករំលែក វ៉ាក់សាំង COVAX ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ។ លោក Kishida បានលើកឡើងថា ប្រទេសជប៉ុន នឹងផ្តល់ប្រាក់ រហូតដល់ ២០០លានដុល្លារ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ដើម្បីជួយជំរុញសមត្ថភាពផលិត វ៉ាក់សាំង និងថ្នាំក្នុងស្រុកនៅអាហ្វ្រិក៕
ប្រែសម្រួល ឈូក បូរ៉ា