ព័ត៌មានអន្តរជាតិ

សាកលវិទ្យាធិការ Xi Jinpin បានទទួលយក ខ្ញុំដែលជាជនពិការ ជានិស្សិតរបស់គាត់

ខែកញ្ញាឆ្នាំ១៩៩០ លោក Huang Daoliang និស្សិតជនពិការ ដែលមកពីស្រុក Fuqing ខេត្តFujian ធ្លាប់បានប្រឡង ចូលសកលវិទ្យាល័យ ចំនួន៣ដងមកហើយ បានត្រូវលោកXi Jinpingលេខាបក្សកម្មុយនីស្ត ទីក្រុង Fuzhou និងជាសាកលវិទ្យាធិការ សកលវិទ្យា ល័យវិជ្ជាជីវៈ Minjiang ទទួលជានិស្សិត ជាពិសេស ដែលក្លាយទៅជានិស្សិត ពិការដៃទាំងសងខាងដំបូង គេបង្អស់នៅខេត្តFujian ។

ពេលនៅរៀនសកលវិទ្យាល័យ ទោះបីលោកពិការកាយ តែលោកមានឆន្ទៈរឹងមាំ បានពុះពារឧបសគ្គជាច្រើន រហូតទទួលបានបរិញ្ញាបត្រ ហើយបានក្លាយ ទៅជាសមាជិកបក្ស កុម្មុយនីស្តមួយរូបផងដែរ ។ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៧ ពេលចូលរួមកិច្ចប្រជុំ សំណេះសំណាល ជាមួយតំណាង របស់ សន្និសីទពាក់មេដាយ”ឆន្ទៈរឹងមាំ និងជួយជនពិការ” ទូទាំងប្រទេសចិន និងតំណាងជនពិការ ខេត្ត Fujian លោកHuang Daoliang បានរៀបរាប់អំពីរឿងរ៉ាវ របស់ខ្លួន លោករំលឹកជាពិសេសនូវពេល វេលារបស់ខ្លួន នៅក្នុងសកលវិទ្យល័យ រយៈពេល៣ឆ្នាំ ។ លោកXi Jinping ដែលជាលេខារងបក្ស ប្រចាំខេត្ត Fujian បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះលោក Huang Daoliang សរសើរគាត់ដោយងក់ក្បាល សើចញញឹមដាក់គាត់ លើកទឹកចិត្តដល់គាត់ ដើម្បីលើកទឹកចិត្តគាត់បន្តខិតខំធ្វើការងារជូនជនពិការ ។

លោកXi Jinping សាកលវិទ្យាធិការទទួលយកលោកHuang Daoliang ដែលជាជនពិការ ជានិស្សិតរបស់សកលវិទ្យល័យគាត់ បានកែប្រែជីវិត របស់លោកHuang Daoliang ហើយ តាមរយៈប្រវត្តិរបស់លោកHuang Daoliang ក៏បានកែប្រែជីវិតរបស់មនុស្ស ពិសេសជនពិការជាច្រើនផងដែរ៕

To Top