ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឱ្យពិភពលោក ផ្លាស់ប្តូរទៅរកប្រព័ន្ធថាមពល ប្រកបដោយនិរន្តរភាព

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរទៅរកប្រព័ន្ធថាមពល ប្រកបដោយនិរន្តរភាព។

អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសារវីដេអូ របស់លោក សម្រាប់វេទិកាថាមពលនិរន្តរភាព សម្រាប់ទាំងអស់គ្នា ដែលរៀបចំដោយរដ្ឋាភិបាលនៃប្រទេស Rwanda ថា “យើងត្រូវផ្លាស់ប្តូរ ទៅប្រព័ន្ធថាមពលប្រកបដោយ និរន្តរភាព គ្រប់ទីកន្លែង” ។

អគ្គលេខាធិការរូបនេះ បានបន្ថែមថា “ការញៀននឹងឥន្ធនៈហ្វូស៊ីល ត្រូវតែបញ្ចប់ដោយចាប់ផ្តើម ពីធ្យូងថ្មនៅឆ្នាំ២០៣០ នៅក្នុងប្រទេស OECD និង ២០៤០ នៅគ្រប់ទីកន្លែងផ្សេងទៀត” ។

មន្ត្រីជាន់ខ្ពស់របស់អង្គការ សហប្រជាជាតិ បានឲ្យដឹងផងដែរថា ការបិទគម្លាតនៃការប្រើប្រាស់ថាមពល និងការបញ្ចប់ភាពក្រីក្រថាមពល គឺជាកត្តាសំខាន់ក្នុងការផ្តល់ឲ្យនូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

អគ្គលេខាធិការូបនេះ បានបន្ដថា “វាក៏ជាមូលដ្ឋានគ្រឹះ ក្នុងការដោះស្រាយវិបត្តិ អាកាសធាតុផងដែរ។ លោកបានបន្ថែមថា “ដើម្បីកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥ដឺក្រេ (Celsius) យើងត្រូវពន្លឿនការដាក់ពង្រាយ ថាមពលកកើតឡើងវិញ និងបំប្លែងការផលិតថាមពល”៕

ប្រែសម្រួល ឈុក បូរ៉ា

To Top