ព័ត៌មានជាតិ

បុរសមេការសំណង់ម្នាក់ ជាប់ចោទពីបទចេញសែកស្អុយ ជិត ៨.០០០ ដុល្លារ ដើម្បីទូរទាត់ប្រាក់ជំពាក់

ភ្នំពេញ ៖ តំណាងអយ្យការ អមសសាលាដំបូងរាជជានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២នេះ បានចាប់ និង ចោទប្រកាន់បុរសត្រូវចោទ ម្នាក់ ជាប់ពាក់ព័ន្ធការ ចេញសែក ស្អុយ មានតម្លៃ ជិត ៨.០០០ ដុល្លារក្នុងការទូរទាត់ ថ្លៃជំពាក់ គ្រឿងសំណង់ ទៅ ភាគី ដើមបណ្តឹង ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៨ ។

យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ ម៉ង់ សាម៉ន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មាន ទីលំនៅ ផ្ទះ លេខ ១២០ ផ្លូវ ២៨ ស្ថិត ក្នុង សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ សែន ជ័យ រាជធានី ភ្នំពេញ ។

ឈ្មោះ ម៉ង់ សាម៉ន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន» តាមមាត្រា ២៣១ នៃ ច្បាប់ ស្តី ពី ឧបករណ៍ អាច ជួញដូរ បាន និង ប្រតិបត្តិការ ទូរ ទាត់ ប្រាក់។

យោងតាមបទចោទប្រកាន់ខាងលើនេះ ឈ្មោះ ម៉ង់ សាម៉ន អាចប្រឈមនឹងការជាប់គុក រហូតដល់២ ឆ្នាំ ប្រសិនបើ តុលាការ រកឃើញ ពិរុទ្ធភាព ដូចការចោទ ប្រកាន់។

ឈ្មោះ ម៉ង់ សាម៉ន ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ច កងរាជអាវុធហត្ថ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី ១៨ ខែ ឧសភា ៕

ដោយៈ លីហ្សា

To Top